សមាគមព័ត៌មានសុខភាពនិងប្រព័ន្ធគ្រប់គ្រងប្រទេសអាមេរិក (Healthcare Information and Management Systems Society ហៅកាត់ថា HIMSS)គឺជាអង្គភាពដែលរួមចំណែកដល់សូចនាករក្នុងវេជ្ជសាស្រ្តដ៏ឆ្លាតវៃដែលមានគុណភាពខ្ពស់នៅក្នុងស្ថាប័នវេជ្ជសាស្ត្រពិភពលោក។លោក Der-Yang Cho នាយកមន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានដឹកនាំក្រុមឥស្សរជនខិតខំប្រឹងប្រែងធ្វើការហើយត្រូវវាយតម្លៃមានលទ្ធផលល្អឥតខ្ចោះក្នុងសូចនាករសុខភាពឌីជីថល(Digital Health Indicator,DHI)ពីសមាគមHIMSSសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ និងជាប់ចំណាត់ថ្នាក់ទី៣ក្នុងចំណោមមន្ទីរពេទ្យឆ្លាតវៃកំពូលនៅលើពិភពលោកនិងលទ្ធផលគ្លីនិកសម្រាប់វេជ្ជសាស្រ្តឆ្លាតវៃត្រូវបានសរសើរយ៉ាងទូលំទូលាយដោយអ្នកវាយតម្លៃអន្តរជាតិ។សមាគមHIMSS គឺជាស្ថាប័នប្រឹក្សាយោបល់យ៉ាងសំខាន់សម្រាប់វិធីសាស្រ្តសុខភាពឌីជីថលជាសកល។ វាតែងតែមានភាពល្បីល្បាញសម្រាប់ការវាយតម្លៃស្តង់ដារខ្ពស់របស់ខ្លួនក្នុងការផ្លាស់ ប្តូរសុខភាពឌីជីថល (Digital Health Transformation) នៃស្ថាប័នវេជ្ជសាស្ត្រ។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រកំពូលដូចជា គ្លីនិក Mayo មជ្ឈមណ្ឌលមហារីកAndersonនៃសកលវិទ្យាល័យ(The University of Texas M. D. Anderson Cancer) គ្លីនិក Cleveland (Cleveland Clinic) មជ្ឈមណ្ឌលថែទាំសុខភាព Stanford (Stanford Health Care) ជាដើម គឺសុទ្ធតែជាសមាជិកនៃអង្គការវេជ្ជសាស្ត្រទាំងអស់នៃសមាគមHIMSSសហរដ្ឋអាមេរិក។
សមាគមHIMSSសហរដ្ឋអាមេរិកបានទទួលយកនិងវាយតម្លៃ"សូចនាករសុខភាពឌីជីថល"លើមន្ទីរពេទ្យនានាជុំវិញពិភពលោកជាមួយនឹងកំណែទម្រង់ទិដ្ឋភាពទាំងបួន។រួមទាំង៖អន្តរប្រតិបត្តិការព័ត៌មាន(Interoperability) - ការពិនិត្យមើលទិន្នន័យពេលវេលាជាក់ស្តែងរបស់មន្ទីរពេទ្យដែលភ្ជាប់យ៉ាងរលូនទៅនឹងប្រព័ន្ធសុខភាព។ ការថែទាំសុខភាពផ្តោតលើមនុស្ស(Person-Enabled Health)- ការពិនិត្យមើលមន្ទីរពេទ្យផ្តោតលើមនុស្សដោយប្រើប្រាស់លទ្ធផលទិន្នន័យដើម្បីបង្កើតការច្នៃប្រឌិតសុខភាពផ្ទាល់ខ្លួនផ្តោតលើមនុស្ស។ វិភាគដោយការទស្សន៍ទាយ(Predictive Analytics)ពិនិត្យមើលសភាពការណ៍ដែលមន្ទីរពេទ្យអាចបំប្លែងទិន្នន័យទៅជាចំណេះដឹងដោយផ្អែកលើមូលដ្ឋាននេះបង្កើតការថែទាំវេជ្ជសាស្រ្តផ្ទាល់ខ្លួន ទស្សន៍ទាយហានិភ័យ ទទួលបានលទ្ធផលនៃការថែទាំល្អបំផុត និងបង្កើនប្រសិទ្ធភាពលទ្ធផលសុខភាពជាក្រុម។ អភិបាលកិច្ចនិងកម្លាំងពលកម្ម(Governance & Workforce) - ដើម្បីធានាសម្ងាត់ផ្នែកវេជ្ជសាស្រ្ត សុវត្ថិភាព ការគ្រប់គ្រងនិងគណនេយ្យភាព ដើម្បីក្លាយជាប្រព័ន្ធថែទាំសុខភាពឌីជីថលប្រកបដោយប្រសិទ្ធិភាពខ្ពស់និងនិរន្តរភាព។មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានទទួលពិន្ទុខ្ពស់ក្នុងទិដ្ឋភាពទាំងបួនហើយបានក្លាយជាតំណាងឆ្នើមមន្ទីរពេទ្យឆ្លាតវៃទូទាំងពិភពលោក។
ជាការពិត មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនមានព្រឹត្តិការណ៍សប្បាយៗជាច្រើនជាបន្តបន្ទាប់។ក្រៅពីការទទួលស្គាល់ពីពិន្ទុខ្ពស់លើមន្ទីរពេទ្យឆ្លាតវៃដោយសមាគមHIMSSសហរដ្ឋអាមេរិក វាក៏បានទទួលស្គាល់ពីខាងក្រៅជាច្រើនផងដែរ។នៅចុងឆ្នាំមុន មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានឈ្នះពានរង្វាន់សម្រង់ការច្នៃប្រឌិតថ្នាក់ជាតិនិងពានរង្វាន់ការច្នៃប្រឌិតថ្នាក់ជាតិសរុបចំនួន២៣។ នៅដើមឆ្នាំនេះ មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានឈ្នះពានរង្វាន់ស្លាកគុណភាពជាតិSNQចំនួន១៩ផ្សេងទៀត ក្នុងនោះ ពានរង្វាន់គុណភាពវេជ្ជសាស្ត្រជីវបច្ចេកវិទ្យាជាតិបានឈ្នះមេដាយប្រាក់មួយនិងពានរង្វាន់សំរិទ្ធមួយនិងពានរង្វាន់គុណភាពវេជ្ជសាស្ត្រជាតិNHQAសរុបចំនួន១១រួមទាំងមេដាយប្រាក់ចំនួនពីរនិងស្នាដៃល្អចំនួនបួន។ភាគច្រើនគឺជាការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការថែទាំដោយការថែទាំវេជ្ជសាស្រ្តដ៏ឆ្លាតវៃ ហើយសមិទ្ធិផលដ៏អស្ចារ្យនៃការផ្លាស់ប្តូរឌីជីថលបានទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍វេជ្ជសាស្ត្រពិភពលោក។
វេទិកាឆ្លាតវៃចំនួនបីរបស់មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិន៖វេទិកាប្រឆាំងបាក់តេរីឆ្លាតវៃ(Intelligent Anti-Microbial System (iAMS)) បណ្តាញបេះដូងជំនួយតៃវ៉ាន់ចិន(Central Taiwan cardiac rescue AI network) វេទិកាសមាហរណកម្មឆ្លាតវៃដើម្បីជួយសង្គ្រោះរោគសញ្ញាពិបាកដកដង្ហើមស្រួចស្រាវ(ARDS) ទទួលបានការសរសើរពីសមាគមHIMSS សហរដ្ឋអាមេរិក។
ក្រោមការដឹកនាំរបស់លោក Der-Yang Cho នាយកមន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិន នៅឆ្នាំ២០១៩ បានទទួលការវាយតម្លៃកម្រិតខ្ពស់បំផុតថ្នាក់ទី៧ក្នុងម៉ូដែលកំណត់កំណត់ត្រាវេជ្ជសាស្រ្តជាអេឡិចត្រូនិច (EMRAM) ហើយនៅឆ្នាំនេះបានទទួលស្គាល់ពិន្ទុខ្ពស់ក្នុងសូចនាករសុខភាពឌីជីថល (DHI)ពីសមាគមHIMSSជាថ្មីទៀត។លោក Der-Yang Cho នាយកមន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបាននិយាយថា មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានយកសមិទ្ធិផលគ្លីនិកនៃវេទិកាវេជ្ជសាស្ត្រឆ្លាតវៃទាំងបីជាចំណុចសំខាន់ៗសម្រាប់កែលម្អ ហើយបានទទួលស្គាល់ពីអ្នកវាយតម្លៃអន្តរជាតិ ដូចជា ប្រព័ន្ធប្រឆាំងបាក់តេរីឆ្លាតវៃដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគនៅក្នុងមន្ទីរពេទ្យនៅក្នុងទិសដៅគ្រប់ទិស-វេទិកាប្រឆាំងបាក់តេរីឆ្លាតវៃ(វេទិកា i.A.M.S) ប្រព័ន្ធរោគវិនិច្ឆ័យដែលមានជំនួយ AI សម្រាប់ជំងឺស្ទះសរសៃឈាមបេះដូងពីចម្ងាយ- បណ្តាញជំនួយបេះដូងតៃវ៉ាន់ចិន និងបង្ហាញទិន្នន័យដើម្បីចាប់យកលេខសម្ងាត់ដង្ហើម-វេទិកាសមាហរណកម្មឆ្លាតវៃដើម្បីជួយសង្គ្រោះរោគសញ្ញាពិបាកដកដង្ហើមស្រួចស្រាវ(ARDS)។
លោកDer-Yang Choនាយកមន្ទីរពេទ្យបានចង្អុលបង្ហាញថា ការយកវេទិកាប្រឆាំងបាក់តេរីឆ្លាតវៃ(វេទិកា i.A.M.S)ជាឧទាហរណ៍ វាគឺជាការថែទាំសុខភាពផ្តោតលើអ្នកជំងឺឆ្លងមេរោគក្នុងឈាម។មន្ទីរពេទ្យបានបង្កើតជាប្រព័ន្ធនូវលំហូរព័ត៌មានប្រកបដោយសុវត្ថិភាពហើយបង្កើតនិងព្យាករណ៍ពីភាពធន់នឹងថ្នាំនិងការឆ្លងមេរោគក្នុងឈាមដោយផ្អែកលើទិន្នន័យ គឺជាករណីដ៏ល្អបំផុតសម្រាប់ការសម្រេចបាននូវលទ្ធផលព្យាបាលដ៏ល្អប្រសើរ។មានមនុស្សជាង១៤ម៉ឺនាក់លើកបានប្រើប្រាស់វារហូតមកដល់ពេលនេះ។ តាមរយៈបច្ចេកវិទ្យាព័ត៌មាន (IT) បញ្ញាសិប្បនិម្មិត (AI) ផ្សំជាមួយប្រព័ន្ធផ្នែកទន់និងផ្នែករឹង វាត្រូវបានអនុវត្តយ៉ាងពិតប្រាកដនៅក្នុងការអនុវត្តគ្លីនិក។ ដោយប្រើឧបករណ៍ត្រួតពិនិត្យរួមបញ្ចូលគ្នាជាមួយទិន្នន័យធំ AI វាអាចកំណត់ប្រភេទបាក់តេរីនិងភាពធន់នឹងថ្នាំយ៉ាងឆាប់រហ័ស។លោក Der-Yang Cho នាយកមន្ទីរពេទ្យបាននិយាយថា ទិន្នន័យគ្លីនិកដែលបង្ហាញដោយវេទិកាប្រឆាំងបាក់តេរីឆ្លាតវៃ(វេទិកា i.A.M.S) មានអត្រាភាពត្រឹមត្រូវចំនួន៩០ភាគរយក្នុងការប្រយុទ្ធប្រឆាំងនឹងបាក់តេរីទំនើបក្នុងការឆ្លងមេរោគ។ចំពោះការវិភាគបាក់តេរីដែលធន់នឹងថ្នាំ ពេលវេលាកំណត់សម្រាប់ការវិភាគភាពធន់នឹងថ្នាំបាក់តេរីត្រូវបានកាត់បន្ថយយ៉ាងខ្លាំងពី៧២ម៉ោងតាមបែបប្រពៃណីដើម្បីវិនិច្ឆ័យលទ្ធផលក្នុងរយៈពេល១ម៉ោងដែលមានអំណោយផលដល់ការចាក់ថ្នាំឱ្យបានទាន់ពេលវេលានិងត្រឹមត្រូវ និងជួយសង្គ្រោះអ្នកជំងឺជាច្រើននាក់ដែលឈានដល់ការស្លាប់។លោក Der-Yang Cho នាយកមន្ទីរពេទ្យក៏បានវិភាគទិន្នន័យផងដែរតាមរយៈការធ្វើអន្តរាគមន៍នៃវេទិកាអង់ទីប៊ីយ៉ូទិកឆ្លាតវៃ អត្រារស់រានមានជីវិតនៃការឆ្លងមេរោគStaphylococcus aureus កើនឡើងចំនួន១១.៧ភាគរយ ហើយអត្រារស់រានមានជីវិតនៃការឆ្លងមេរោគ Klebsiella កើនឡើង២៣.៧ភាគរយ ។ ចំពោះអត្រានៃការចេញវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិចស្ទើរតែខុស វាត្រូវបានកាត់បន្ថយយ៉ាងឆាប់រហ័សពី១២.១ភាគរយទៅ០ភាគរយដែលជាក់ស្តែងជួយឱ្យគ្រូពេទ្យរកឃើញគោលដៅបានលឿន ប្រើប្រាស់ថ្នាំត្រឹមត្រូវនិងផ្តល់ជំនួយថ្នាំច្បាស់លាស់ក្នុងការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។កាត់បន្ថយអត្រាមរណភាពរបស់អ្នកជំងឺនិងកាត់បន្ថយថ្លៃព្យាបាលដ៏ច្រើនសន្ធឹកសន្ធាប់ដែលធ្វើអោយអង្គសន្និសីទនេះគួរចាប់អារម្មណ៍។
ទាក់ទងនឹងបណ្តាញជំនួយបេះដូងតៃវ៉ាន់ចិន លោក Der-Yang Cho នាយកមន្ទីរពេទ្យបានពន្យល់បន្ថែមថា ចាប់តាំងពីឆ្នាំមុនមក មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានផ្តោតលើអ្នកជំងឺស្ទះសរសៃឈាមបេះដូង និងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយតំបន់រដ្ឋបាលចំនួន២៩ក្នុងមហាតំបន់Taichung និងរដ្ឋបាលស្រុកខNantou ។ នៅលើរថយន្តសង្គ្រោះបន្ទាន់នៅក្នុងតំបន់កណ្តាលត្រូវបានដំឡើងនូវប្រព័ន្ធវិភាគជំងឺស្ទះសរសៃឈាមបេះដូងពីចម្ងាយ។ហើយអ្នកបច្ចេកទេសរថយន្តសង្គ្រោះអាចដំណើរការអេឡិចត្រូតបេះដូងភ្លាមៗ ហើយទិន្នន័យត្រូវបានបញ្ជូនពីចម្ងាយទៅកាន់ពពកកុំព្យូទ័រដោយប្រើប្រាស់ភាពវៃឆ្លាតក្នុងរយៈពេល៣៧វិនាទី អាចវិនិច្ឆ័យថាតើវាជាជំងឺស្ទះសរសៃឈាម វាបានកាត់បន្ថយដំណើរការពិនិត្យអ្នកជំងឺស្ទះសរសៃឈាមយ៉ាងខ្លី។ បានជួយសង្គ្រោះជីវិតអ្នកជំងឺស្ទះសរសៃឈាមរាប់មិនអស់ ហើយប្រព័ន្ធ AI ជំនួយពីរថយន្តសង្គ្រោះក៏បានធ្វើឱ្យគួរឲ្យចាប់អារម្មណ៍ពីអ្នកត្រួតពិនិត្យដែលមានសិទ្ធិអំណាចនៅក្នុងសហគមន៍វេជ្ជសាស្ត្រអាមេរិកផងដែរ។
លើសពីនេះទៀត ក្រុមការងារ "សមាហរណកម្មឆ្លាតវៃដើម្បីជួយសង្គ្រោះការពិបាកដកដង្ហើមស្រួចស្រាវ" នៃមន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានបង្កើត"ផ្ទាំងត្រួតពិនិត្យពេលវេលាជាក់ស្តែងចំពោះការពិបាកដកដង្ហើមស្រួចស្រាវ (ARDS)" តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបន្ទប់ព័ត៌មានដោយផ្តោតលើអ្នកជំងឺការពិបាកដកដង្ហើមស្រួចស្រាវនិងរួមបញ្ចូលឯកសារវេជ្ជសាស្ត្រមកពីគ្រប់ទីកន្លែងនិងគ្រប់ប្រព័ន្ធដោយប្រើវេជ្ជសាស្ត្រឆ្លាតវៃ ហើយបន្ទះត្រួតពិនិត្យពេលវេលាពិតប្រាកដបង្ហាញព័ត៌មានអំពីស្ថានភាពរបស់អ្នកជំងឺម្នាក់និងនិន្នាការនៃតម្លៃគ្រប់ប្រភេទៗឧទាហរណ៍ រូបភាពចែកចាយស្ថានភាពអ្នកជំងឺអាចបង្ហាញពីសមាមាត្រនៃអ្នកជំងឺពិបាកដកដង្ហើមស្រួចស្រាវ និងសមាមាត្រឧបករណ៍ដកដង្ហើម ថ្នាំលើសឈាម និងការលាងឈាម(Hemodialysis)បន្ត។ យោងតាមសមាមាត្រ PF វាអាចត្រូវបានតម្រៀបតាមថាមពលកើនឡើង ធ្វើឱ្យការពិនិត្យអ្នកជំងឺលឿនជាងមុននិងកំណត់ករណីសន្ទស្សន៍ឲ្យទាន់ពេលវេលា បន្ទាប់មកជួយវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាដើម្បីចាប់យកការផ្លាស់ប្តូរនៃស្ថានភាពបានយ៉ាងឆាប់រហ័ស អនុវត្តយុទ្ធសាស្រ្តការពារសួតនិងការព្យាបាលដោយខ្យល់ឱ្យបានទាន់ពេលវេលាដើម្បីកែលម្អអត្រាព្យាបាលអ្នកជំងឺនិងប្រើប្រាស់ផ្ទាំងគ្រប់គ្រងដែលមើលឃើញ(Dash Board)ដើម្បីក្តាប់ទិន្នន័យរបស់អ្នកជំងឺឱ្យបានពេញលេញនិងទទួលបានជោគជ័យក្នុងការសង្គ្រោះការពិបាកដកដង្ហើមស្រួចស្រាវ ជាមួយនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងដំណើរនៃជំងឺនេះ១ឆ្នាំបន្ទាប់ពីការអន្តរាគមន៍ អត្រាមរណភាពនៅក្នុងអង្គភាពថែទាំដែលពឹងផ្អែកខ្លាំងត្រូវបានកាត់បន្ថយ១៦.៧ភាគរយ។
លើសពីនេះទៀត មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានផ្តល់សេវាកម្មឌីជីថលដល់អ្នកជំងឺ រួមទាំងបន្ទប់អ្នកជម្ងឺឆ្លាតវៃនិងសមិទ្ធិផលនៃកម្មវិធីទូរស័ព្ទដៃ(APP) "ចិន Yidiantong" ក្នុងប្រព័ន្ធវេជ្ជសាស្ត្រហើយត្រូវទទួលបានពិន្ទុខ្ពស់ដោយអ្នកវាយតម្លៃអន្តរជាតិពីសមាគមHIMSS។នៅក្នុងបន្ទប់វេជ្ជសាស្រ្ដដ៏ឆ្លាតវៃដែលរចនាឡើងសម្រាប់អ្នកជំងឺក្នុងមន្ទីរពេទ្យនោះ មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនអាចរួមបញ្ចូលធនធាននិងសេវាកម្មវេជ្ជសាស្រ្តជាច្រើនយ៉ាងរហ័សជាមួយនឹងបន្ទះតែមួយ ធ្វើអោយប្រសើរឡើងនូវភាពងាយស្រួលនៃគុណភាពថែទាំវេជ្ជសាស្រ្ត និងផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺភាគច្រើន។ កម្មវិធីទូរស័ព្ទដៃ(APP) "ចិន Yidiantong " បានរចនាឡើងសម្រាប់អ្នកជំងឺអគារពិគ្រោះជម្ងឺអាចផ្តល់សេវាកម្មដែលអាចបញ្ចប់បានតាមរយៈឧបករណ៍ចល័តឆ្លាតវៃ ដូចជាការចុះឈ្មោះណាត់ជួបអ្នកជំងឺអគារពិគ្រោះជម្ងឺការទទួលយកឱសថតាមវេជ្ជបញ្ជា សេវាលាងឈាម(Hemodialysis) ការថែទាំអ្នកជំងឺក្នុងមន្ទីរពេទ្យ ការចែករំលែកផ្នែកវេជ្ជសាស្ត្រ និងអ្នកជំងឺ និងការរួមបញ្ចូលធនធានឆ្លងមន្ទីរពេទ្យជាដើម ។ក្នុងនោះ អ្នកជម្ងឺលាងឈាមHemodialysis (HD) អាចទទួលបានការត្រួតពិនិត្យសុវត្ថិភាពពីចម្ងាយពីវេជ្ជបណ្ឌិតជំនាញ និងអ្នកបច្ចេកទេសលាងឈាម(Hemodialysis)តាមរយៈ APP និងទទួលការលាងឈាម(Hemodialysis) នៅផ្ទះដោយមិនបាច់ធ្វើដំណើរទៅនិងមកពីមន្ទីរពេទ្យដោយសន្សំបាន៩០ថ្ងៃក្នុងមួយឆ្នាំ។ ការសន្សំពេលវេលាដ៏មានតម្លៃរបស់អ្នកជំងឺនិងការបង្កើនប្រសិទ្ធភាពកម្លាំងពលកម្មរបស់មន្ទីរពេទ្យប្រកបដោយប្រសិទ្ធភាព គឺជាកិត្តិយសសម្រាប់ការវាយតម្លៃដែលមានពិន្ទុខ្ពស់។
ការថែទាំឌីជីថលប្រកបដោយភាពច្នៃប្រឌិតដែលផ្តោតលើអ្នកជំងឺ មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានទទួលស្គាល់ពីពិន្ទុខ្ពស់ក្នុងចំណោមមន្ទីរពេទ្យឆ្លាតវៃ
លោក Der-Yang Cho នាយកមន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានសង្កត់ធ្ងន់ថា ផ្អែកលើការទទួលយកទិន្នន័យសម្រាប់ការថែទាំ មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានបង្កើតការថែទាំសុខភាពឌីជីថលប្រកបដោយភាពច្នៃប្រឌិតរវាងការផ្លាស់ប្តូរឌីជីថលនិងផ្ទាល់ខ្លួនសម្រាប់មន្ទីរពេទ្យ ដោយផ្តល់នូវសេវាច្រកចេញចូលតែមួយពីសេវាអ្នកជំងឺអគារពិគ្រោះ ការសង្គ្រោះបន្ទាន់ រហូតដល់ការព្យាបាលនៅមន្ទីរពេទ្យ និងកែសម្រួលលំហូរការងាររួមរបស់បុគ្គលិកពេទ្យដោយប្រើប្រាស់វេទិកាឌីជីថល។ ជាមួយនឹងយុគសម័យបណ្តាញ 5G ការធ្វើតេស្តសរីរវិទ្យាដែលអាចពាក់បានផ្ទាល់ខ្លួនអាចផ្ទុកទិន្នន័យទៅក្នុងពពកកុំព្យូទ័របានគ្រប់ពេល ហើយការព្យាបាលជម្ងឺពីចម្ងាយមិនឆ្ងាយពីស្ថាប័នវេជ្ជសាស្ត្រទៀតទេ។លោក Der-Yang Cho នាយកមន្ទីរពេទ្យបាននិយាយថា មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានផ្តល់ផ្តល់សេវាថែទាំវេជ្ជសាស្រ្តតាមអ៊ីនធឺណិតពីចម្ងាយនៅក្នុងភូមិDiliឃុំXinyiដែលជាទីប្រជុំជនដាច់ស្រយាលមួយដោយប្រើប្រាស់កម្មវិធីវីដេអូពេលវេលាពិតនិងបច្ចេកវិទ្យាឌីជីថល ហើយបានបង្កើតសេវាកម្មការព្យាបាលជម្ងឺពីចម្ងាយដោយជោគជ័យសម្រាប់ប្រជាជននៅតាមជនបទដោយអនុញ្ញាតឲ្យគ្រូពេទ្យគ្លីនិក ក្រុមថែទាំនិងអ្នកជម្ងឺមកពីគ្រប់ទិសទីនៃប្រទេស។ អ្នកជំងឺអាចភ្ជាប់គ្នាបានតាមរយៈការថែទាំវេជ្ជសាស្រ្តដ៏ឆ្លាតវៃដោយប្រើប្រាស់ឧបករណ៍ឌីជីថល(digital tools)ជាច្រើនត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងអ្នកជំងឺដោយផ្តល់ឱ្យអ្នកជំងឺនូវបរិយាកាសថែទាំវេជ្ជសាស្រ្តប្រកបដោយភាពច្នៃប្រឌិតនិងល្អប្រសើរជាង។
សមាគមHIMSSសហរដ្ឋអាមេរិក គឺជាអង្គការមិនរកប្រាក់ចំណេញដែលរួមចំណែកដល់ការកែលម្អគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពក្នុងការថែទាំសុខភាពតាមរយៈការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានដ៏ល្អប្រសើរ។ ត្រូវបង្កើតឡើងក្នុងឆ្នាំ១៩៦១ និងមានទីស្នាក់ការកណ្តាលនៅទីក្រុងស៊ីកាហ្គោ Chicago រដ្ឋអីលីណយ Illinois ។សមាជិក HIMSS រួមមានមនុស្សជិត១២ម៉ឺននាក់នៅជុំវិញពិភពលោក ស្ថាប័នសេវាវេជ្ជសាស្រ្តជាង៥៥០ ដៃគូមិនរកប្រាក់ចំណេញជាង៥០០និងក្រុមហ៊ុនផលិតជាង៤៣០ ហើយបានបម្រើសហគមន៍សុខភាពពិភពលោកអស់រយៈពេលជាង៦០ឆ្នាំ។ សកម្មភាពសេវាកម្មគ្រប់ដណ្តប់ទៅលើអាមេរិកខាងជើង អឺរ៉ុប ចក្រភពអង់គ្លេស មជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីហ្វិកជាដើម។
លោក Der-Yang Cho នាយកមន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបាននិយាយថា មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានយកសមិទ្ធិផលគ្លីនិកនៃវេទិកាវេជ្ជសាស្ត្រឆ្លាតវៃទាំងបីជាចំណុចសំខាន់ៗសម្រាប់កែលម្អ ហើយបានទទួលស្គាល់ពីអ្នកវាយតម្លៃអន្តរជាតិ ដូចជា ប្រព័ន្ធប្រឆាំងបាក់តេរីឆ្លាតវៃដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគនៅក្នុងមន្ទីរពេទ្យនៅក្នុងទិសដៅទាំងអស់-វេទិកាប្រឆាំងបាក់តេរីឆ្លាតវៃ(វេទិកា i.A.M.S) ប្រព័ន្ធរោគវិនិច្ឆ័យដែលមានជំនួយ AI សម្រាប់ជំងឺស្ទះសរសៃឈាមខួរក្បាលពីចម្ងាយ- បណ្តាញជំនួយបេះដូងតៃវ៉ាន់ចិន និងបង្ហាញទិន្នន័យដើម្បីចាប់យកលេខសម្ងាត់ដង្ហើម-វេទិកាសមាហរណកម្មឆ្លាតវៃដើម្បីជួយសង្គ្រោះរោគសញ្ញាពិបាកដកដង្ហើមស្រួចស្រាវ។
លោក Der-Yang Cho នាយកមន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានដឹកនាំក្រុមឥស្សរជនខិតខំប្រឹងប្រែងធ្វើការហើយត្រូវវាយតម្លៃមានលទ្ធផលល្អឥតខ្ចោះក្នុងសូចនាករសុខភាពឌីជីថល (DHI)ពីសមាគម HIMSSសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ និងជាប់ចំណាត់ថ្នាក់ទី៣ក្នុងចំណោមមន្ទីរពេទ្យឆ្លាតវៃកំពូលនៅលើពិភពលោកនិងលទ្ធផលគ្លីនិកសម្រាប់វេជ្ជសាស្រ្តឆ្លាតវៃត្រូវបានសរសើរយ៉ាងទូលំទូលាយដោយអ្នកវាយតម្លៃអន្តរជាតិ។សមាគមHIMSS គឺជាស្ថាប័នប្រឹក្សាយោបល់យ៉ាងសំខាន់សម្រាប់វិធីសាស្រ្តសុខភាពឌីជីថលជាសកល។ វាតែងតែមានភាពល្បីល្បាញសម្រាប់ការវាយតម្លៃស្តង់ដារខ្ពស់របស់ខ្លួនក្នុងការផ្លាស់ប្តូរសុខភាពឌីជីថល (Digital Health Transformation) នៃស្ថាប័នវេជ្ជសាស្ត្រ។
តំណាងលោក Gwong-San Lee នាយករងមន្ទីរពេទ្យបានធ្វើបទបង្ហាញខ្លីមួយដល់សមាគមHIMSSសហរដ្ឋអាមេរិកដោយចង្អុលបង្ហាញថា វេទិកាវេជ្ជសាស្ត្រឆ្លាតវៃនានាក្នុងមន្ទីរពេទ្យដែលពាក់ព័ន្ធក្នុងប្រទេសចិនបានធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការថែទាំ សមិទ្ធិផលដ៏អស្ចារ្យនៃការផ្លាស់ប្តូរឌីជីថលបានទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍វេជ្ជសាស្ត្រពិភពលោក មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានផ្តល់សេវាកម្មឌីជីថលដល់អ្នកជំងឺ រួមទាំងបន្ទប់ឆ្លាតវៃ និងកម្មវិធីទូរស័ព្ទដៃ(APP) "ចិន Yidiantong " នៃប្រព័ន្ធវេជ្ជសាស្ត្រ អ្នកវាយតម្លៃអន្តរជាតិសមាគមHIMSS បានផ្តល់ពិន្ទុខ្ពស់។
មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានទទួលស្គាល់ពីពិន្ទុខ្ពស់នៅក្នុងសូចនាករសុខភាព ឌីជីថលពីសមាគមHIMSSសហរដ្ឋអាមេរិក តំបន់តៃវ៉ានក៏បានទទួលស្គាល់ពីសូចនាករសុខភាពច្រើនប្រការដែលមាន គុណភាពខ្ពស់នៅចុងឆ្នាំមុន មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានឈ្នះពានរង្វាន់សម្រង់ការច្នៃប្រឌិតថ្នាក់ជាតិនិងពានរង្វាន់ការច្នៃប្រឌិតថ្នាក់ជាតិសរុបចំនួន២៣។ នៅដើមឆ្នាំនេះ មន្ទីរពេទ្យចំណុះសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនបានឈ្នះពានរង្វាន់ស្លាកគុណភាពជាតិ SNQ ចំនួន១៨ផ្សេងទៀត ក្នុងនោះពានរង្វាន់គុណភាពវេជ្ជសាស្ត្រ ជីវបច្ចេកវិទ្យាជាតិបានឈ្នះមេដាយប្រាក់មួយនិងពានរង្វាន់សំរិទ្ធមួយនិងពានរង្វាន់គុណភាពវេជ្ជសាស្ត្រជាតិNHQAសរុបចំនួន១១រួមទាំងមេដាយប្រាក់ចំនួនពីរនិងស្នាដៃល្អចំនួនបួន។